សាច់ជ្រូកផាត់ ហៅតាមចិនថា ផាកឡូវ (សាច់ខ) ឬ បាក់យ៉ុង (សាច់លីងស្ងួត)
វិធីធ្វើ
- ដាំទឹកមួយឆ្នាំងអោយពុះ
- យកសាច់ជ្រូក សាច់សុទ្ធ (ពុំមានខ្លាញ់ ឬស្បែក) ទៅលាងទឹកអោយស្អាត កាត់ជាបន្ទះៗ ហើយដាក់ស្រុះនៅក្នុងទឹកពុះនោះ
- ស្រង់សាច់ជ្រូកចុះ លាងទឹកត្រជាក់អោយស្អាត ហើយកាត់ចេញជាដុំតូចៗ ប៉ុនមេដៃ រួចយកទុកមួយអន្លើ
- ដាក់ស្ករស ឬស្ករត្នោត រំងាស់អោយឡើងក្រហម ចេញឡើងអង្ក្រង ទើបចាក់ទឹកត្រី អំបិល ប៉ូចកាក់២ទៅ៣មើម និងម្រេចបុកចូល កូរអោយសព្វ
- ចាក់សាច់ជ្រូកឆ្អិននោះចូល កូរអោយសព្វចូលជាមួយគ្រឿងហើយ ទើបចាក់ទឹកចូល រំងាស់អោយផុយសាច់ ហើយស្ងួតទឹកខ អស់ពីបាតឆ្នាំង ។ បើសាច់នៅរឹង មិនទាន់ផុយ សូមថែមទឹករំងាស់បន្ថែមទៀត ។ សូមភ្លក់ថែមថយគ្រឿង តាមចំណូលចិត្ត
- នៅពេលខផុយសាច់ហើយ សូមស្រង់សាច់ជ្រូកដែលនៅក្នុង ខស្ងួតហើយនោះ យកទៅបុកអោយម៉ដ្ឋខៃ
- យកសាច់ជ្រូកខ ដែលបុកបានហើយ ទៅរំលីងម្តងទៀត នៅក្នុងខ្ទះ ក្នុងកំដៅក្តៅឧណ្ណៗ ប្រហែល ១៥០-២០០F រហូតដល់ស្ងួតទឹកអស់ ទើបដួសច្រកកែវ ចំហមាត់ អោយសាច់ជ្រូកបុក ចុះត្រជាក់សិន ទើបគ្របទុក- សាច់ជ្រូកបុក អាចធ្វើជាអាហារបរិភោគលេង ពេលអផ្សុក ។ ជួនកាលគេអាចដាក់ជាស្នូលនំប៉័ង សម្រាប់ខ្ចប់យកទៅកន្លែងធ្វើការសម្រាប់បរិភោគពេលព្រឹក ឬថ្ងៃត្រង់ជាដើម ។
ប្រភព ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
Post a Comment