​ការ៉េម​ចេក


វិធីធ្វើការ៉េមចេក
គ្រឿងផ្សំ ៖
- ចេក​ទុំ ៣ស្និត (ចេកទុំ​ល្មម​ កុំ​ជោរ​ពេក) អាច​ដាក់​ខ្នុរ​ រឺ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន
- ស្ករស ២០០ ក្រាម (បើ​មិន​ចូល​ចិត្ត​ផ្អែម អាច​បន្ថយ​ស្ករ​បន្តិច​)
- សណ្តែក​ដី (តិច​រឺ​ច្រើន​ តាម​ចំណូល​ចិត្ត)
- ខ្ទិះ​ដូងសុទ្ធ ២​កូន​ចាន
- អំបិល​ ១​ចឹប
- ទឹក​ដោះ​គោ​ខាប់ កន្លះ​កំប៉ុង (​បើមិន​ចូល​ចិត្ត​ផ្អែម​ អាច​បន្ថយ​បាន)
- ថង់​តូចៗ​សំរាប់​ច្រក 

របៀប​ធ្វើ ៖
- យក​ផ្លែ​ចេក​បក​សំបក​អោយ​ស្អាត​ បន្ទាប់​មក​យក​ផ្លែ​ចេក​នីមួយ​ៗ មក​សង្កត់​អោយ​សំប៉ែត​ដូច​ក្នុង​រូប​ដាក់​ថាស​ ទុក​មួយ​អន្លើសិន ។

- យក​គ្រឿង​ផ្សំ​ដែល​បាន​រៀប​រាប់​ខាង​លើ មក​លាយ​បញ្ចូល​គ្នា​នៅ​ក្នុង​ចាន​ធំមួយ ។ លុះ​ពេល​លាយ​គ្រោះ​ផ្សំ​នោះ​ត្រូវ​កូរ​អោយសព្វ​សិន​ទើ​ប​ដាក់​ចេក​បន្ទះ​ៗ​នោះ​ចូល​ ដោយ​ទុក​រយៈ​ពេល​ ១០​នាទី ទើប​អាច​ច្រក​ចូល​ថង់​បាន 

- ច្រក​ដាក់​ថង់​ ហើយ​ដាក់​នៅ​កន្លែង​កក​ក្នុង​ទូ​ទឹក​កក​ ជា​ការ​ស្រេច 

- រង់​ចាំ​ពេល​មួយ​យប់​​ អ្នក​នឹង​ទទួល​បាន​ការ៉េ​ម​ចេក​ដ៏​ឆ្ងាញ់ 

ប្រភព ៖ Monika White 

Post a Comment

Previous Post Next Post