ការសិក្សាថ្មីបានណែនាំថា ឪពុកម្ដាយគួរតែចាប់ផ្ដើមថែទាំធ្មេញកូនៗរបស់ខ្លួននៅពេលដែលពួកគេដុះធ្មេញដំបូងបង្អស់។ ការឆាប់យកចិត្តទុកដាក់នឹងសុខភាពមាត់ធ្មេញ អាចធ្វើឲ្យមនុស្សមានធ្មេញរឹងមាំបានយូរអង្វែង។
យោងតាមសមាគមទន្តពេទ្យកុមារជាតិ របស់អាមេរិក មាតាបិតាគួរតែចាប់ផ្ដើមទម្លាប់ដុសធ្មេញនៅពេលដែលទារកដុះធ្មេញដំបូងបង្អស់ម្ល៉េះ ។ ការដុសសម្អាតដោយច្រាសជាមួយទឹកត្រូវធ្វើឡើង២នាទី និង២ដងជារៀងរាល់ថ្ងៃ។
មាតាបិតាត្រូវបង្ហាត់កូនឲ្យចេះប្រើខ្សែសម្អាតចន្លោះធ្មេញ ដើម្បីឲ្យពួកគេប្រកាន់ខ្ជាប់នូវទម្លាប់នោះដល់ធំ។
ទារកមិនគួរជញ្ជក់ក្បាលដោះ ឬម្រាមដៃយូរពេកទេ ព្រោះវាអាចបណ្ដាលឲ្យធ្មេញដុះមិនត្រង់ជួរ។
ឪពុកម្ដាយមិនគួរបណ្ដោយឲ្យកូនគេងលង់លក់ជាមួយនឹងដបទឹកដោះគោ ឬក៏ទឹកផ្លែឈើនោះទេ ព្រោះជាតិផ្អែមនៅក្នុងអាហារទាំងនោះអាចបណ្ដាលឲ្យធ្មេញរបស់កុមារឆាប់ពុក និងនាំឲ្យមានអាការឈឺធ្មេញជាដើម។
ឪពុកម្ដាយត្រូវជំរុញឲ្យកូនញ៉ាំទឹកក្រោយពីបៅទឹកដោះគោ ឬក៏ញ៉ាំបបរ ដើម្បីលាងជម្រះសារធាតុឬកម្ទេចកម្ទីនានានៅជាប់ធ្មេញ។
ការទទួលទានទឹកដែលត្រូវបានសម្អាតដោយសារធាតុហ្វ្លរីត ត្រូវបានគេទទួលស្គាល់ថា មានគុណប្រយោជន៍ដល់សុខភាពធ្មេញ៕
អត្ថបទ Post Khmer
Post a Comment