+ សមាសធាតុផ្សំ
Diaprid 2 ផ្សំដោយ Glimepirid 2mg
Diaprid 4 ផ្សំដោយ Glimepirid 4mg
+ គុណភាពព្យាបាល
- ជំងឺទឹកនោមផ្អែមប្រភេទ II មិនអាស្រ័យនឹង Insulin សំរាប់មនុស្សធំ
- នៅពេលកំហាប់ជាតិស្ករក្នុងឈាមមិនអាចគ្រប់គ្រងបាន ដោយរបបអាហារតម ហាត់ប្រាណ និងសំរកទំងន់
+ ហាមប្រើចំពោះករណី
- ជំងឺទឹកនោមផ្អែមប្រភេទ I អាស្រ័យ Insulin
- ជំងឺខ្សោយតំរងនោម ជំងឺខ្សោយថ្លើមកំរិតធ្ងន់
- ឆ្លងអាស៊ីត Ceto ដោយសារជំងឺទឹកនោមផ្អែម
- ស្ត្រីមានកូន រឺស្ត្រីបំរុងយកកូន
- បំរុងសន្លប់ រឺករណីសន្លប់ ដោយសារទឹកនោមផ្អែម
+ ការប្រុងប្រយ័ត្ន
- មិនត្រូវពិសារស្រាអំឡុងពេលព្យាបាលជាមួយ Glimepirid
- នៅអាទិត្យដំបូងអាចមានសភាពចុះជាតិស្ករក្នុងឈាម ហេតុនេះត្រូវតាមដានជាតិស្ករអោយបានទៀងទាត់
- អ្នកជំងឺនៅតែបន្តរបបអាហារតម ហាត់កីឡា និងសំរកទំងន់
- ត្រូវបរិភោគអាហារក្រោយពេលញ៉ាំថ្នាំ
- មិនត្រូវញ៉ាំថ្នាំសង នៅពេលដែលលោកអ្នកភ្លេចញ៉ាំថ្នាំកាលពីលើកមុន
+ របៀបប្រើប្រាស់
- ចាប់ផ្តើមលេបដំបូងជាមួយបរិមាណ 1mg ១ដងក្នុង១ថ្ងៃ
- បន្ទាប់មក ២អាទិត្យ បើសិនជាជាតិស្ករមិនថយចុះ យើងអាចបន្ថែមបរិមាណ 1mg ក្នុង១ថ្ងៃទៀត
Post a Comment