យើងសង្កេតឃើញថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មូលហេតុចំបងដែលធ្វើអោយស្ត្រីជាម្តាយស្លាប់ជុំវិញការបង្កកំណើតគឺការធ្លាក់ឈាមក្រោយសម្រាលដែលមានអត្រាពីចន្លោះ ១៦-២៥% ។
អត្ថបទនេះស្តីអំពីអ្វីទៅជាការធ្លាក់ឈមាក្រោយសម្រាល ហើយមានវិធានការណ៍ និងការព្យាបាលយ៉ាងដូចម្តេច ?
+ អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល ?
រាល់កាបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ មីលីលីត្រ ឡើងទៅ នោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល ហើយបើការបាត់បង់ឈាមចាប់ពី ១០០០ មីលីលីត្រ នោះគេហៅថាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ ។
ការធ្លាក់ឈាមក្រោយសម្រាល គេបែងចែកជា ២ប្រភេទ ៖
- ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ ជាការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ មីលីលីត្រ ឡើងទៅក្នុងអំឡុងពេល ២៤ម៉ោងក្រោយសម្រាល ។
- ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ ជាការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ មីលីលីត្រ ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូត ដល់៦សប្តាហ៍ ។
ចំណាំ ៖ ចំពោះស្ត្រីដែលមានភាពស្លេកស្លាំង នៅពេលមានផ្ទៃពោះគ្រប់ខែ ទោះជាការបាត់បង់ឈាមតិចជាង ៥០០ មីលីលីត្រ ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ ។
+ មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល ?
- ស្បូនទន់ ឬខ្សោយនូវការកន្ត្រាក់រួមមកវិញក្រោយសម្រាល
- ការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន ឬតំបន់ប៉េរីណេ
- ការនៅសល់សុក ឬកម្ទេចសុកនៅក្នុងស្បូន
- វិបត្តិកំនកឈាម
+ កត្តាប្រឈម
កត្តាបណ្តាលមកពីស្បូនរីកធំក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាករណី ៖
- កូនថ្លោស
- កូនភ្លោះ
- ទឹកភ្លោះច្រើន
ស្ត្រីធ្លាប់សម្រាលកូនច្រើនដង
ស្ត្រីធាត់ពេកពេលមានផ្ទៃពោះ
ស្ត្រីធ្លាប់មានប្រវត្តិដូចជា ឈឺពោះយូរ សម្រាលបុត្រលឿនពេក ស្ត្រីធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាល
ស្ត្រីមានសុកពាំងមាត់ស្បូន មានដុំឈាមកកនៅពីក្រោយសុក មានដុំសាច់នៅនឹងស្បូន
ស្ត្រីមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ
កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួន
- Inhibiteur Calcique
- Anticoagulants
កត្តាប្រឈមមកពីវិបត្តិកំនកឈាមពីកំណើត
+ ផលវិបាកដែលស្ត្រីអាចជួប
- ការព្យាបាលដោយប្រើប្រាស់ថ្នាំជាមួយ និងការសង្កត់សសៃឈាមអាអក
- ការស្វែងរកនៅកន្លែងដែលរហែករួច ដេរឡើងវិញ
- ការព្យាបាលដោយចងសសៃឈាម និងចងស្បូនផ្អិបជាប់គ្នា
- ការព្យាបាលដោយកាត់ស្បូន
- ការព្យាបាលដោយបាញ់ផ្ចិតសសៃឈាមអាកទែរ
+ អនុសាសន៍របស់ក្រុមមន្ទីរពេទ្យកាល់ម៉ែត
- ស្ត្រីគួរមកពិនិត្យផ្ទៃពោះ អោយបានទៀងទាត់តាមការកាត់របស់គ្រូពេទ្យ ដើម្បីអោយគ្រូពេទ្យស្វែងរកកត្តាប្រឈមមួយចំនួនដែលស្ត្រីមាននៅអំឡុងពេលមានផ្ទៃពោះ
- ស្ត្រីគួរញាំជាតិដែលអោយបានតិចបំផុត ៩០គ្រាប់ ចំពោះស្ត្រីដែលគ្មានភាពស្លេកស្លាំងពីមុន
- ស្ត្រីមិនត្រូវអោយឡើងទម្ងន់ខ្លួនខ្លាំងពេកទេ នៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ ជាធម្មតាស្ត្រីគួរតែឡើងទម្ងន់ ១២គីឡូក្រាមនៅពេលគ្រប់ខែ ។
- ស្ត្រីគួរមកសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសម្ភារៈចំពោះស្ត្រីដែលគ្រូពេទ្យរកឃើញថាគាត់មានកត្តាប្រឈមនៅពេលមានផ្ទៃពោះ
ប្រភព Page Calmette Hospital
Post a Comment