សញ្ញាជាតិរបបកម្ពុជាប្រជាធិបតេយ្យ បង្ហាញពីសុបិនរបស់ខ្មែរក្រហម ដែលចង់ក្លាយទៅជាសង្គមកសិកម្មទំនើបមួយនៅក្នុងរយៈពេលពី ១០ទៅ១៥ឆ្នាំ។ ទំនប់ ប្រឡាយ ភ្លឺស្រែដែលមានឃើញនៅក្នុងសញ្ញាជាតិនោះ គឺជាផ្នែកនៃយុទ្ធសាស្ត្រក្នុងការសម្រេចនូវក្តីសុបិនរបស់ពួកគេ។ តែផ្ទុយទៅវិញ ខ្មែរក្រហមបានប្រែក្លាយប្រជាជនទាំងអស់ឲ្យក្លាយទៅជាទាសករសម្រាប់គម្រោងសាងសង់ធំមហិមាទាំងនេះ ។ ខ្មែរក្រហមបានប្រើប្រាស់កម្លាំងពលកម្មរបស់មនុស្សដើម្បីជីកប្រឡាយទឹក កសាងទំនប់ទឹក និងលើកភ្លឺស្រែនៅពាសពេញផ្ទៃប្រទេស។ សកម្មភាពនេះបានក្លាយទៅជាសោកនាដកម្មនៃរបបនេះ។ សញ្ញាជាតិក៏តំណាងឲ្យការស្រមៃរបស់ខ្មែរក្រហមក្នុងការប្រែក្លាយប្រទេសឲ្យទៅជាសង្គមឧស្សាហកម្មមួយក្នុងរយៈពេលពី១៥ទៅ២០ឆ្នាំ។
ដកស្រង់ចេញពីជំពូកទី៣ មេរៀនទី៦ នៃកម្មវិធីអេប សិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម
Post a Comment