ចំការទុរេន មើលពីលើ |
ខេត្តកំពង់ចាម សម្បូរដោយភោគផលដំណាំចម្រុះជាច្រើនប្រភេទ ក្នុងនោះដំណាំហូបផ្លែដែលល្បីល្បាញ ទូទាំងប្រទេស គឺផ្លែទុរេនបែកអន្លូង ដែលមានការដាំដុះជាច្រើនមិនថាក្នុងភូមិបែកអន្លូងនោះទេ ។ ជាពិសេសគឺភូមិៗជុំវិញ បានបន្តពង្រីកផ្ទៃដីដាំដុះបន្ថែម ។
ចំការទុរេន អ៊ីធី មើលពីចំងាយ |
ចំការទុរេន អ៊ីធី ជាចំការមួយស្ថិតក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ២០.៥ គ.ម ពីសាលាស្រុកស្ទឹងត្រង់ និងចម្ងាយប្រមាណ ៥៣ គ.ម ពីសាលាខេត្តកំពង់ចាម ។
ដើម្បីទៅកាន់ចំការទុរេន អ៊ីធី អ្នកអាចធ្វើដំណើរតាមបណ្តោយផ្លូវមាត់ទន្លេទិសដៅ ទៅខាងជើងក្រុងកំពង់ចាម សំដៅទៅស្រុកស្ទឹងត្រង់ និងបន្តដំណើររហូតដល់ចំការទុរេន អ៊ីធី តែម្តង ដោយឆ្លងកាត់បឹងកេត (ចំការចេកអំបូងលឿង) ។
ពូខន អ៊ីធី ម្ចាស់ចំការ |
ពេលទៅដល់ចំការ អ្នកនឹងបានឃើញផ្ទះចំការរបស់ពូមីងម្ចាស់ចំការ ។ ក្នុងចំការមានដាំដំណាំជាច្រើនទៀត ក្រៅពីដើមទុរេន មានដូចជា មង្ឃុត ភ្ញៀវ ... ។ ក្រៅពីនោះ នៅមានស្រះចិញ្ចឹមត្រី ដែលអាចអោយយើងស្ទូចត្រីលេងកម្សាន្តផងដែរ ។
ទិដ្ឋភាពពីខាងលើ ចំការទុរេន អ៊ីធី |
ចំការទុរេន អ៊ីធី មិនសូវជាធំប៉ុន្មានទេ អ្នកអាចដើរលេងកម្សាន្តបានសព្វ និងអាចមើលសកម្មភាពកាត់ទុរេន ចាប់ទុរេន និងការដឹកទុរេនយកមកទុក ។ ការប្រមូលផលទុរេន អាចធ្វើបាននៅពេលមេឃរាំង មិនមានភ្លៀង ទើបមិនប៉ះពាល់ដល់គុណភាពទុរេន ។
សកម្មភាព ប្រមូលផលទុរេន |
សកម្មភាពឡើងកាត់ទុរេន |
សកម្មភាពឡើងកាត់ទុរេន |
ផ្លែទុរេន |
ពេលវេលាគួរទៅលេង
- ពេលថ្ងៃត្រង់ និងរសៀល ដើម្បីសម្រាក ញាំទុរេន និងថតរូបកម្សាន្ត
លេខទាក់ទងម្ចាស់ចំការ
- Cellcard : 078 34 34 22
- Metfone : 016 34 34 17
ចំការទុរេន អ៊ីធី នៅលើផែនទី
Post a Comment