វត្ត​រតនបុប្ផារាម ហៅវត្ត​សាមប្រាំ │ ដ្រូន │ ស្ទឹងត្រង់ កំពង់ចាម

 


វត្ត​រតនបុប្ផារាម ហៅវត្តសាមប្រាំ ស្ថិត​ក្នុង​ភូមិ​៣៥ ឃុំ​ព្រែកកក់​ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ចម្ងាយ​ប្រមាណ ១៨គ.ម ពី​សាលា​ស្រុក​ស្ទឹងត្រង់ និង​ចម្ងាយ​ប្រមាណ ៥០.៥ គ.ម ពី​សាលា​ខេត្តកំពង់ចាម ។ 


វត្តសាមប្រាំ


ដើម្បី​ទៅ​កាន់​វត្ត​រតន​បុប្ផារាម អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ឆ្លង​កាត់​ទីរួម​ស្រុក​ស្ទឹងត្រង់ បឹងកេត រួច​បន្ត​ដំណើរ​ដល់​ផ្លូវ​កែង៧០ និង​បត់ឆ្វេង ប្រមាណ ៣គ.ម អ្នក​នឹង​ឃើញ​វត្ត​សាម​ប្រាំ​នៅ​ខាង​ឆ្វេងដៃ ។ 


ព្រះវិហារ សាលាឆាន់ចាស់ សាលាឆាន់ថ្មី និងកុដិព្រះសង្ឃ


ចូល​តាម​ខ្លោង​ទ្វារ​មួយ​នៅ​ខាង​ជើង​វត្ត អ្នក​នឹង​ទៅ​ដល់​វត្ត​ដែល​មាន​ច្រក​ចូល​២ ខាង​កើត​ និង​ខាង​ជើង ដែល​ខ្លោង​ទ្វារ​ខាង​ជើង​ជា​ខ្លោង​ទ្វារ​ចាស់ សម្រាប់​ម៉ូតូ​ចេញ​ចូល ឯ​ខ្លោង​ទ្វារ​ខាង​កើត​ជាង​ខ្លោង​ទ្វារ​ថ្មី អាច​អោយ​រថយន្ត​ចេញ​ចូល​បាន ។ ព្រះ​វិហារ​នៅ​ចំច្រក​ចូល​ខាង​កើត នៅ​ខាង​ជើង​ព្រះ​វិហារ​មាន​សាលា​ឆាន់​ចំណាស់​មួយ និង​ក្រោយ​សាលា​ឆាន់​ចាស់ មាន​អាគារ​សាលា​ឆាន់ថ្មី ធ្វើអំពី​ថ្ម(មិន​ទាន់​សាងសង់​រួច) ។ នៅ​ខាង​ត្បូង​ឈៀង​ខាង​លិច មាន​អាគារ​កុដិ​ព្រះ​សង្ឃ ។ នៅ​បរិវេណ​វត្ត មាន​ដើម​ឈើ​ធំៗជាច្រើន​ ពណ៌​ខៀវ​ខ្ចី ។ ចំណែក​នៅ​ជុំ​វិញ​វត្ត​ត្រូវ​បាន​ ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ កាប់​ដើម​កៅស៊ូចេញ រៀប​ចំ​ដាំ​ដើម​ចេកវិញ ។ 


ច្រកចូលខាងកើត

វត្តសាមប្រាំ និងចំការចេក


វត្ត​សាម​ប្រាំជា​វត្ត​ស្ថិត​នៅ​កណ្តាល​ចំការ​ចេក ក្រោយ​ពី​ក្រុម​ហ៊ុន​ឡុង​ស្រេង បាន​មក​វិនិយោគ​ដី​រដ្ឋ ដោយ​ឈូស​ឆាយ​ដី​ដែល​មាន​ប្រជាជន​រស់​នៅចេញ បន្សល់​ទុក​វត្ត​នេះ នៅ​កណ្តោចកណ្តែង កណ្តាល​វាល ។


ប្លង់​វត្តសាមប្រាំ មើលពីលើ


ព្រះវិហារ


អ្នក​អាច​នាំ​យក​ទេយវត្ថុ​តាម​សទ្ធា​ដើម្បី​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅវត្ត​ ដោយ​សារ​តែ​វត្ត​លែង​មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ហើយ មាន​តែ​ញាតិ​ជិត​ឆ្ងាយ​ មក​ធ្វើ​បុណ្យ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ប៉ុណ្ណោះ ។ 

ប្រវត្តិ​ឈ្មោះ​ វត្ត​សាម​ប្រាំ 


វត្តសាមប្រាំ លើផែនទី

Post a Comment

Previous Post Next Post