ព្រលានយន្តហោះ ខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ៣.៥ គ.ម ពីសាលាស្រុកកំពង់សៀម និងចម្ងាយប្រមាណ ៦គ.ម ពីសាលាខេត្តកំពង់ចាម ។
ដើម្បីទៅកាន់ព្រលានយន្តហោះខេត្តកំពង់ចាម អ្នកអាចធ្វើដំណើរតាមផ្លូវក្រោយបន្ទាយស៊ុប រហូតដល់ព្រលានតែម្តង ។
ពេលទៅដល់ព្រលានយន្តហោះ អ្នកនឹងបានឃើញតែផ្លូវក្រាលកៅស៊ូដែលរកការខូចខាតជាច្រើន មានជង្ហុក និងផ្លូវសម្រាប់តែឡាន២ជៀសគ្នា ។ ព្រលានយន្តហោះនេះ ត្រូវបានជួសជុលផ្លូវជាច្រើនលើកច្រើនសារមកហើយ តែត្រូវបំផ្លាញទៅវិញដោយឡានដឹកដី គ្មានសម្រាក ។
ពេលល្ងាចចាប់ពីម៉ោង៥ទៅ អ្នកនឹងបានឃើញប្រជាពលរដ្ឋមកលេងកម្សាន្ត អង្គុយសម្រាកលំហែ និងមើលថ្ងៃលិច ។ ក្រឡេកមើលទៅទិសខាងលិច អ្នកនឹងបានឃើញ ជួរភ្នំ ដែលមានភ្នំប្រុស ភ្នំស្រី និងបណ្តាភ្នំដទៃទៀត លាយឡំជាមួយទេសភាពវាលស្មៅ ពណ៌ខៀវស្រងាត់ គួរជាទីគយគន់ ។
ឥលូវមានបងប្អូនប្រជាពលរដ្ឋទៅដាក់តូបលក់ដូរយ៉ាងច្រើនដែលសម្រួលដល់ការស្វែងរកទិញម្ហូបចំណីញាំ តែយ៉ាងណាក៏សូមបងប្អូនដែលបានញាំហើយ ធ្វើការវេចខ្ចប់សំរាមនិងបោះចោលអោយបានត្រឹមត្រូវ ដើម្បីសោភ័ណភាពនិងសម្រស់ធម្មជាតិនៅទីនោះ ។
ប្រវត្តិព្រលានយន្តហោះខេត្តកំពង់ចាម
ខ្ញុំនៅមិនទាន់បានដឹងច្បាស់ពីប្រវត្តិព្រលានយន្តហោះខេត្តកំពង់ចាមនៅឡើយទេ ដោយដឹងត្រឹមថា ក្រោយដាច់របបប្រល័យពូជសាសន៍ប៉ុល ពត ព្រលានយន្តហោះមួយនេះ ត្រូវបានផ្អាកដំណើរការរហូតមកទល់សព្វថ្ងៃ ។
ព្រលានយន្តហោះ ខេត្តកំពង់ចាម នៅលើផែនទី
Post a Comment