ស្ពានជើងភ្នំហាន់ជ័យ ជាស្ពានដែលខ្ញុំដាក់តាមទីតាំងរបស់ស្ពាន ។ ស្ពាននេះ ស្ថិតនៅតាមជើងភ្នំហាន់ជ័យ ប៉ែកខាងកើត ឆ្លងតំបន់ស្រុតមួយ ដែលជានិច្ចជាកាលនារដូវវស្សា ត្រង់ចំនុចនេះ ទឹកនឹងឡើង ហើយលិច ។
ស្ពានស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ ២៣គីឡូម៉ែត្រ ពីសាលាស្រុកកំពង់សៀម និងចំងាយ ២២គីឡូម៉ែត្រ ពីសាលាខេត្តកំពង់ចាម ដោយធ្វើដំណើរតាមបណ្តោយផ្លូវអមមាត់ទន្លេ ពីចំនុចភូមិថ្មគោល មកភ្នំហាន់ជ័យ ។
ស្ពាននេះ ត្រូវបានដាក់អោយប្រើប្រាស់សម្រាប់អ្នកធ្វើដំណើរទូទៅ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។ ចំណែកឯរូបទាំងនេះ គឺខ្ញុំទៅថត តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ។
Post a Comment