វត្តព្រះ​នគរ​អូរដា​មហាបុរីរាជ្យ│កំពង់សៀម កំពង់ចាម​

 


វត្ត​ព្រះ​នគរ​អូរដា​មហា​បុរីរាជ្យ រឺ​ហៅថា​វត្ត​អូរដា ជា​វត្ត​ដែល​ស្ថិត​នៅ​ដាច់​សង្វែង​កណ្តាល​វាល នាភូមិ​ត្រពាំង​តាសុខ ​ឃុំ​ទ្រាន ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម មាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ ពីសាលា​ស្រុកកំពង់សៀម និង​ប្រមាណ ១៦ គីឡូម៉ែត្រ ពី​សាលា​ខេត្តកំពង់ចាម ។ 



ដើម្បី​ទៅ​ដល់​វត្ត​អូរដា អ្នក​អាច​ធ្វើ​ដំណើរ​ចេញ​ពី​សាលា​ខេត្ត​កំពង់ចាម​តាម​ផ្លូវ​ក្រោយ​បន្ទាយ​ទាហាន (ផ្លូវ​អគ្គិសនី​ថ្មី) ទៅដល់​ព្រលាន​យន្តហោះ រួចបន្ត​ដំណើរ​ពី​ភូមិ​រមូល ទៅ​ដល់​វត្ត​ថ្មី ក្នុង​ឃុំ​ទ្រាន និង​ជិះ​បន្ត​រហូត​ដល់​ខ្លោង​ទ្វារ​វត្ត​អូរដា នៅ​ខាង​ស្តាំ​ដៃ ។ 



ពេល​ទៅដល់​វត្ត​អូរដា​​ អ្នក​នឹង​បាន​ឃើញ​សមិទ្ធិផល​នានា​ជាច្រើន ដែល​ជា​ការ​កសាង​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​តា​ឈឿន តាំង​ពី​ប្រមាណ​២០​ឆ្នាំ​មុន​មក​ ។ សមិទ្ធិផល​ទាំង​នោះ​មាន​អ្វី​ខ្លះ ខ្ញុំ​នឹង​លើក​មក​ប្រាប់​នៅ​ពេល​ក្រោយ ។ 



ក្រៅ​ពី​អាគារ​សំណង់​ក្នុង​បរិវេណ​វត្ត នៅ​មាន​ទី​សក្ការៈ​លោក​មេទ័ព​ ដែល​ស្ថិត​នៅ​ទៅ​ខាង​លិច​វត្ត​ មាន​៣ខ្នង ។ អ្នក​ដែល​មាន​ជំនឿ​បន់​ស្រន់​ តែង​តែ​ទៅ​អុជធូប បន់ និង​លា​បំណន់​ជានិច្ច​ អោយ​តែ​ពេល​បាន​ទៅ​ដល់​វត្ត​អូរដា ។ 



ប្រវត្តិ​វត្ត​ព្រះ​នគរ​អូរដា​មហា​បុរីរាជ្យ 

តាម​រយៈ​លោក​តា​ឈឿន វត្ត​នេះបាន​ត្រូវ​កសាង​តាំង​ពី​ឆ្នាំ ១៩៩០ តាម​ការ​អោយ​មក​កសាង​ពី​បារមីបញ្ជា​អោយ​មក​កសាង​ ។ ការពិត ទីកន្លែង​នេះ​ជាទី​សក្ការៈ​តាំង​ពី​សម័យ​បុរាណ​យូរណាស់មក​ហើយ តែ​ត្រូវ​បាន​គេបោះ​បង់ចោល មិន​មាន​អ្នក​ណាដឹង ។ ក្រោយ​ពី​ការ​អោយ​ដឹង​តាម​រយៈ​បារមី បាន​នាំ​អោយ​លោក​តា មក​ចាប់​ផ្តើម​កសាង​ទី​កន្លែង​អារាម​មួយ​នេះ ។ 



វត្ត​ព្រះនគរ​អូរដា​មហាបុរីរាជ្យ ក្នុងផែនទី

1 Comments

  1. Top Slot Machines in 2021 - Mapyro
    Play 문경 출장샵 Free Pragmatic Play Slot Machines at 강원도 출장안마 Mapyro Casino. Have you been looking 영주 출장마사지 for 화성 출장마사지 a new place to play the worlds most 영천 출장안마 exciting casino slots?

    ReplyDelete

Post a Comment

Previous Post Next Post