វត្ត​នាគ​និគ្រោធារាម ហៅ​វត្ត​ជីហែ │ កោះសូទិន កំពង់ចាម​

 

ព្រះវិហារ

វត្ត​នាគ​និគ្រោធារាម ហៅ​វត្ត​ជីហែ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាម​ប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ មាន​ចម្ងាយ​ប្រមាណ​ ១គ.ម ពី​សាលា​ស្រុក​កោះសូទិន និង​ចម្ងាយ​ប្រមាណ ២០គ.ម ឬ ៣៧គ.ម ពី​សាលា​ខេត្ត​កំពង់ចាម ។ 


ដើម្បី​ទៅ​ដល់​វត្ត​ជីហែ អ្នក​អាច​ធ្វើ​ដំណើរ​ចេញ​ពី​សាលា​ខេត្តកំពង់ចាម​ ដោយ​នៅ​រដូវ​ប្រាំង​ អ្នក​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​បណ្តោយ​មាត់​ទន្លេ ពី​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ កាត់​តាម​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំង​ឪ ដល់​ឃុំ​ពាម​ប្រធ្នោះ ស្រុក​កោះសូទិន ដែល​មាន​ចម្ងាយ​ប្រមាណ​តែ ២០ គ.ម ។ រឺ​នៅ​រដូវ​វស្សា អ្នក​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៧ រហូត​ដល់ផ្លូវ​បំបែក​ថ្នល់​ទទឹង បត់​ស្តាំ​តាម​ផ្លូវ​ជាតិ​លេខ​១១ រួច​បន្ត​ដំណើរ​ ប្រមាណ​៥.៥គ.ម បន្ត​បត់​ស្តាំ​ទៀត នឹង​ទៅ​ដល់​វត្ត​ជីហែ ដែល​ចម្ងាយ​សរុប​ប្រមាណ ៣៧គ.ម ។ 


វត្ត​នាគ​និគ្រោធារាម ត្រូវ​បាន​សាង​សង់​ពេលណា យើង​មិនទាន់​បាន​ដឹង​នោះទេ ។ រហូត​ដល់​ថ្ងៃសៅរិ៍​ ១២កើត ខែមាឃ​ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ឯក​ឧត្តម​ ខៀវ​ កាញារិទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ឯក​ឧត្តម គួច ចំរើន អភិបាល​ខេត្តកំពង់ចាម បាន​ចូលរួម​ពិធី​សម្ភោធ​សមិទ្ធផល​នានា នៅ​ក្នុង​វត្ត​ ។ 


ដើម្បី​ចូល​ទៅ​កាន់​វត្ត​ជីហែ មាន​ក្លោង​ទ្វារ​៣ ស្ថិត​នៅ​ខាង​ត្បូង​វត្ត ។ ចូល​ដល់​ខាង​មុខ​វត្ត​ អ្នក​នឹង​ឃើញ​កុដិ​ព្រះ​សង្ឃ​នៅខាង​ឆ្វេង​ដៃ​ចំនួន​២ និង​កុដិ​ព្រះ​សង្ឃ​នៅ​ខាងស្តាំ​ចំនួន​១ បន្ទាប់​កុដិ​ព្រះ​ចៅ​អធិការ និង​កុដិ​ព្រះ​សង្ឃ​១ទៀត ។ ចូល​ទៅ​មុខ​បន្តិច​ យើង​នឹង​ឃើញ​សាលា​ឆាន់ និង​ព្រះ​វិហារ ។ នៅ​ខាង​ក្រោយ​វិហារ​មាន​ដើម​ចាន់​គិរី ដ៏​ធំមួ​យ ដែល​នៅ​ខាង​ក្រោម មាន​រូប​សំណាក​លោក​តា​ ក្រម​ ង៉ុយ និង​រូប​សំណាក ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ ។ នៅ​ខាង​មុខ​ព្រះ​វិហារ​ មាន​ចេតិយ​ជាច្រើន ។ ចំណែក​នៅ​ខាង​ជើង​វត្ត​ ជាមាត់​ច្រាំង​ ជាប់​នឹង​ទន្លេ​មេគង្គ ទល់​នឹង​កោះសូទិន ។ 


ក្លោង​ទ្វារ​វត្តជីហែ

សាលា​ឆាន់

ព្រះវិហារ

សាលាឆាន់

កុដិព្រះចៅអធិការ

រូបសំណាក លោកតា ក្រម​ ង៉ុយ

រូបសំណាក ព្រះ​បាទជ័យវរ្ម័នទី៧

សាលាឆាន់

ដើមចាន់គិរី


Post a Comment

Previous Post Next Post