សំដី​ប្រពន្ធ​ខ្ញុំ


ចាប់​តាំង​ពី​ស្រលាញ់​គ្នា​មក ខ្ញុំ​បាន​និយាយ​ជា​ច្រើន​ជាមួយ​ប្រពន្ធ​ខ្ញុំ តែ​ពាក្យ​សម្តី​ខ្លះ​ ខ្ញុំមិន​បាន​ចាប់​អារម្មណ៍​យក​ទុក​ទេ ។ មិន​មែន​ពាក្យ​សម្តី​គាត់​មិនល្អទេ តែ​មក​ពី​ខ្ញុំ​រំភើប​ពេក​ដល់​ភ្លេច​ចាំ ។ ហេតុ​នេះ​ហើយ​ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ចម្លង​សម្តី​គាត់​ទុក​ តាម​ថ្ងៃ​ ទុក​គ្រាន់​រំលឹក​ឡើង​វិញ ។ 

(មិន​ចាំ​ថ្ងៃ)
ចង់​ដឹងថា​ខ្ញុំ​ចង់​បាន​អី​ពី​បង​ឯង​អត់? ខ្ញុំ​ចង់​អោយ​បងឯង កុំ​គិត​ខ្ញុំ​ដូច​ស្រី​ដទៃ​ ថា​ចូល​ទៅ​ជិត​បងឯង​ដោយ​សម្លឹង​ឃើញ​អ្វី​១ រឺ​ក៏​ផល​ប្រយោជន៍​អ្វី​ផ្សេង ។ ដឹង​ថា​ហេតុ​អ្វី​ខ្ញុំ​ឆាត និង​និយាយ​ជាមួយ​បងឯង​អត់? មក​ពី​ខ្ញុំ​ចូល​ចិត្ត​សម្តី​សម្តៅ​របស់​បងឯង មនុស្ស​ខ្ញុំ​ស្តាប់​តែ​សម្លេង និង​មើល​មុខ​មាត់ អាច​មើល​ធ្លុះ​ដល់​ឆ្អឹង តែ​មនុស្ស​បងឯង ជាមនុស្ស​មិន​ចេះ​និយាយ​ឌឺ​ដង និង​វាយ​តម្លៃ​មនុស្ស​ស្រី​ដូច​ប្រុស​ដទៃ​ ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ឡើយ ។ សុំ​តែ​ម្យ៉ាង​ អោយ​ទុក​ចិត្ត​ខ្ញុំ​និង​អោយ​តម្លៃ​ខ្ញុំ បានទេ? ហើយ​ពេល​មាន​បញ្ហា​អី​ បងឯង​អាច​ពិភាក្សា​ជាមួយ​ខ្ញុំបាន កុំ​លាក់​ និង​ខ្ញុំ​អោយ​សោះ ។

Previous
Next Post »
0 Komentar