វិធី​ព្យាបាល​ ក្រោយ​ឆ្កែ​ខាំ​

រូបតំណាង
បញ្ហា​ឆ្កែ​ខាំ​ជាបញ្ហា​មួយ​ដែល​ប្រជាជន​តែង​តែ​បារម្ភ​អំពី​ផល​វិបាក​របស់​វា​ទៅ​ថ្ងៃក្រោយ

   ទៅ​ដើរ​លេង​ផ្ទះ​អ្នក​ណាម្នាក់​តែ​មិន​ប្រយ័ត្ន​អោយ​ឆ្កែខាំាំ តើ​យើង​មាន​វិធីព្យាបាល​បែបណា? ថ្ងៃ​នេះ​បងពេទ្យ​ សូម​ណែនាំ​វិធី​ព្យាបាល​បញ្ហា​របួស​ដោយ​ឆ្កែខាំ ដែល​ធ្វើ​ឡើង​តាម​លំដាប់​លំដោយ​ខាង​ក្រោម ៖

- លាង​សំអាត​ស្នាម​ខាំ​ជាច្រើន​ដង ជាមួយ​សាប៊ូ​ រឺ​សារធាតុ​លាង​ជំរះ​ផ្សេងៗ ។ លាង​ស្នាម​ខាំ​ក្រោម​លំហូរ​ទឹក​ ក្នុង​រយៈ​ពេល​តិចបំផុត​ ៥នាទី ។ យក​អោយ​អស់​នូវ​កំទេច​កំទី និង​ស្បែក​របក​ចេញ ។

- កំចាត់​មេរោគ​នៅ​ស្នាម​របួស ដោយ​អាល់​កុល ៧០ភាគរយ រឺ​ប្រើ​ប្រាស់​អ៊ីយូដ ។ មិន​ត្រូវ​ដេរ​ផ្ជិតស្បែក រឺ​រុំ​របួស​ជិត​នោះទេ ។

- ប្រើ​ប្រាស់​ថ្នាំ​ផ្សះ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគមុខ​របួស

- ប្រើ​ប្រាស់​ថ្នាំបង្ការជំងឺតេតាណូស ​និង​វ៉ាក់ស៊ីន Tetavax

   ប្រសិន​បើជន​រងគ្រោះដោយ​សារ​ឆ្កែខាំ ដោយ​មិនដឹង​ថាឆ្កែនោះ មានជំងឺ​ឆ្កែ​ឆ្កួតរឺអត់ អ្នក​គួរ​តែ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួតកាន់តែ​លឿន​បំផុត​កាន់​តែល្អ ដែល​វា​ផ្តល់​លទ្ធផល​ល្អ ក្នុង​អំឡុង​ពេល​២ថ្ងៃ ។ 

   ចំពោះ​ឆ្កែ​ដែល​ខាំមនុស្ស​
- ប្រសិន​វា​នៅ​រស់ គួរតែ​ឃាំង​វាទុក​មើល​រយៈពេល ១០ថ្ងៃ បើ​ឆ្កែ​នៅធម្មតា យើង​ឈប់​ប្រើ​វិធីព្យាបាល​នេះ
- ប្រសិនជាឆ្កែ​ត្រូវ​វៃស្លាប់ យើង​កាត់​ក្បាល​ឆ្កែ យក​ឈាម​ទៅធ្វើ​ការពិសោធន៍ កំណត់​រក​ជំងឺឆ្កែឆ្កួត 

ប្រភព ៖ thuocbietduoc
Previous
Next Post »
0 Komentar